អត្ថបទនេះពណ៌នាអំពី របៀបទាញយក និងតម្លើង Firefox មាននៅលើវីនដូ។
- ដើម្បីធ្វើបច្ចុប្បន្នភាពមកពីជំនាន់ពីមុននៃ Firefox សូមមើល ការធ្វើបច្ចុប្បន្នភាព Firefox ទៅកាន់ជំនាន់ចុងក្រោយបំផុត ។
- សូមចូល នេះជាទំព័រទាញយករបស់ Firefox នៅគ្រប់កម្មវិធីរុករក ដូចជា Microsoft Internet Explorer ឬក៏Microsoft Edge។
- សូមចុចលើប៉ូតុង ដើម្បីទាញយកកម្មវិធីដំឡើងរបស់ Firefox។ ទំព័រនឹងផ្ដល់ការណែនាំដោយស្វ័យប្រវត្តិនូវ ជំនាន់ល្អបំផុតនៃកម្មវិធីFirefox សម្រាប់អ្នក។ ជាជម្រើស ការប្រើ តំណភ្ជាប់ទាញយកនេះ សម្រាប់ជំនាន់Firefox ជាភាសាខ្មែរ(km) ចុងក្រោយបំផុត។
សម្រាប់អ្នកប្រើប្រាស់កំរិតខ្ពស់៖ ទំព័រតំណភ្ជាប់ទាញយកFirefox ខាងលើនឹងជ្រើសដោយស្វ័យប្រវត្តិ នូវជំនាន់ដែលអាចប្រើបានល្អបំផុតនៃកម្មវិធីFirefox សម្រាប់កុំព្យូទ័ររបស់អ្នក និងផ្ដល់ជូន(stub)ការតម្លើងអនឡាញ។ ប្រសិនជាអ្នកចង់ផ្លាស់ប្ដូរជម្រើសការតម្លើង ដូចជាគោលដៅថត ដែលអ្នកគួរតែទាញយកពេញលេញ ការតម្លើងក្រៅបណ្ដាញ។ ប្រសិនអ្នកត្រូវការជំនាន់ពេញលេញ, ការតម្លើងក្រៅបណ្ដាញ ឬមួយបើអ្នកចង់ជ្រើសយកភាសា និងប្រព័ន្ធប្រត្តិបត្តិការ, សូមទស្សនា ទំព័រប្រព័ន្ធ នឹងភាសា។ អ្នកអាចទាញយកបានទាំងកំណែFirefox Windows (32-bit) ឬ សម្រាប់ប្រព័ន្ធប្រត្តិបត្តិការ64bit ជាមួយវីនដូ៧ និងលើជាង កំណែWindows 64-bit នៃកម្មវិធីFirefox (សូមមើលប្លុកប្រកាសនេះ ជាសេចក្ដីលម្អិត)។- ប្រសិនអ្នកប្រើ Microsoft Internet Explorer ឬ Microsoft Edge, របាជូនដំណឹងនិងលេចឡើង នៅឯខាងលើនៃទំព័រជាមួយ ជម្រើសដែលដំនើរការសម្រាប់ការតម្លើង ឬរក្សាទុកឯកសារទៅកាន់កុំព្យូទ័។
សូមចុច ដើម្បីចាប់ផ្តើមដំនើរការ។
- នៅក្នុងកម្មវិធីរុករកដទៃ អ្នកត្រូវការទៅរក្សាទុកការតម្លើងកម្មវិធីFirefoxជាមុនសិន ទៅកាន់កុំព្យូទ័ររបស់អ្នក, បន្ទាប់មកបើកឯកសារដែលអ្នកបានទាញយក។សំគាល់៖ ប្រសិនបើអ្នកឃើញប្រអប់ Open File - Security Warning សូមចុច ។
- បន្ទាប់មកគ្រាន់តែចុច ( យើងបានបង្កើតដំណើរការឪ្យលឿនបំផុតតាមដែរអាចធ្វើបាន )។
- សូមអបអរសាទរ អ្នកបានតម្លើងកម្មវិធីFirefox បានសម្រេចហើយ!
- សូមចុចពីរដង លើរូបតំណាងរបស់Firefox នៅពេលណាដែលអ្នកចង់ទៅនៅលើបណ្ដាញ។
នៅមានបញ្ហាឬ?
ខាងក្រោមនេះជាអត្ថបទមួយចំនួនដែលអាចជួយអ្នកបាន៖
- កម្មវិធីFirefox នឹងមិនដំណើរការទេ - ស្វែងរកដំណោះស្រាយ
- សារកំហុស "កម្មវិធីFirefox កំពុងដំណើរការ រួចហើយ ប៉ុន្តែវាមិនឆ្លើយតបសោះ" - របៀបជួសជុលវា
- ប្រសិនអ្នកឃើញសារនេះ "កម្មវិធីFirefox មិនអាចតម្លើង។ ជំនាន់Firefoxនេះ ស្នើសុំខួរក្បាល(processor) ជាមួយការគាំទ្រSSE2។" សូមមើល ផ្នែករឹង(hardware)របស់អ្នក គឺមិនគាំទ្រទៀតទេ។