ការ​បន្ថែម​ធាតុ​ក្រាហ្វិក​កម្មវិធី​ស្វែង​រក​ Firefox​ ទៅ​កាន់​អេក្រង់​ដេីម​របស់​អ្នក​

Firefox for Android Firefox for Android Created: 72% of users voted this helpful
This article applies to the latest version of Firefox for Android. Please update your version first to enjoy these features.

កម្មវិធីស្វែងរក Firefox អាចឲ្យអ្នក ស្វែងរកតាម Firefox លេីអេក្រង់ដេីមនៃប្រព័ន្ធAndroid របស់អ្នក ដោយគ្មានបេីកដំណើរការកម្មវិធីរុករក។ ខាងក្រោមនេះជា របៀបក្នុងការបន្ថែមធាតុក្រាហ្វិក ទៅកាន់អេក្រង់ដេីមរបស់អ្នក ដេីម្បីធ្វើការស្វែងរកឲ្យបានរហ័ស៖

search widget android

ដេីម្បីស្វែងយល់ ជំនាន់មួយណានៃប្រព័ន្ធAndroid ដែលអ្នកកំពុងប្រេី សូមយោង ទៅតាមឯកសារជំនួយឧបករណ៍របស់អ្នក។

ចាប់ពីជំនាន់Android ៥.០ ឡេីង

  1. សូមសង្កត់លេីគ្រាប់ចំណុចដែលមិនមានអ្វី នៅលេីអេក្រង់ដេីមនៃAndroid របស់អ្នក។
  2. ជ្រេីសយក ធាតុក្រាហ្វិក
  3. ជ្រេីសរេីសធាតុក្រាហ្វិក កម្មវិធីស្វែងរក Firefox មកពីបញ្ជី៖
    addfxsearchwidget
  4. កម្មវិធីរុករកFirefox នឹងលេចឡេីង - ត្រៀមខ្លួនដេីម្បីប្រេី -លេីអេក្រង់ដេីម របស់ អ្នក។

ជំនាន់ពីមុន ដល់ Android ៥

  1. នៅលេីអេក្រង់ដេីមរបស់អ្នក សូមប៉ះគ្រប់ប៊ូតុងកម្មវិធីទាំងអស់។
  2. ប៉ះទៅលេីផ្ទាំង ធាតុក្រាហ្វិក (ឫក៏ អូសទៅស្តាំដេីម្បីទទួលបានវា)។
  3. ប៉ះធាតុក្រាហ្វិក កម្មវិធីស្វែងរក Firefox ដើម្បីបន្ថែមវាទៅកាន់អេក្រង់ដេីមរបស់អ្នក។ (ការណែនាំ៖ សម្រាប់ឧបករណ៍ខ្លះ អ្នកអាចសង្កត់ធាតុក្រាហ្វិកទៅក្រោមនិងទាញវាទៅលេី អេក្រង់ដេីមរបស់អ្នក។)

These fine people helped write this article:

Illustration of hands

Volunteer

Grow and share your expertise with others. Answer questions and improve our knowledge base.

Learn More