បច្ចេកវិទ្យា Firefox add-on កំពុងធ្វើទំនើបកម្ម

Revision Information
  • Revision id: 190290
  • Created:
  • Creator: ប៉ុកណូ រ៉ូយ៉ាល់
  • Comment: change some words
  • Reviewed: យល់ព្រម
  • Reviewed:
  • Reviewed by: Pokno_Royal
  • Is approved? យល់ព្រម
  • Is current revision? យល់ព្រម
  • Ready for localization: មិនយល់ព្រម
Revision Source
Revision Content

កម្មវិធីបន្ថែម និងអនុញ្ញាតឱ្យ អ្នកបន្ថែមមុខងារ និងលក្ខណះពិសេសទៅឲ្យ Firefox កែប្រែចំណុចប្រទាក់អ្នកប្រើ Firefox និងផ្លាស់ប្តូររូបរាង។ ប្រភេទកម្មវិធីបន្ថែមជាច្រើនប្រភេទ ប៉ុន្តែផ្នែកបន្ថែមគឺជារឿងធម្មតាបំផុត។ អ្នកណាម្នាក់អាចបង្កើតផ្នែកបន្ថែម ហើយធ្វើឱ្យវាអាចទាញយកបាន។

ក្នុងអតីតកាល ជារឿយៗកម្មវិធីបន្ថែម តែងឈប់ដំណើរការរាល់ពេលដែល កំណែថ្មីរបស់ Firefox ត្រូវបានចេញផ្សាយ ពីព្រោះអ្នកអភិវឌ្ឍន៍ ត្រូវធ្វើបច្ចុប្បន្នភាព ពួកវារៀងរាល់ ៦ សប្តាហ៍ម្ដង ដើម្បីឱ្យពួកវាអាចប្រើបាន។ ព្រោះតែផ្នែកបន្ថែម អាចកែប្រែកូដផ្ទៃក្នុងរបស់ Firefox បានដោយផ្ទាល់ចឹងវាអាចទៅរួចដែល អ្នកបងើ្កតអាចលួចល្មើសច្បាប់បាន ដើម្បីអាចបញ្ចូលនូវកូដមិនល្អទៅក្នុង ផ្នែកបន្ថែមដែលមើលទៅដូចជា គ្មានបញ្ហា។

ដើម្បីដោះស្រាយបញ្ហាទាំងនេះ និងជាផ្នែកមួយនៃ កិច្ចខិតខំប្រឹងប្រែងទូទៅ ដើម្បី ធ្វើទំនើបកម្ម Firefox ជារួមយើងបានផ្លាស់ប្តូរនូវ គម្រោងថ្មីៗ ជាច្រើន សម្រាប់ការអភិវឌ្ឍន៍ផ្នែកបន្ថែមនៃ Firefox។ ផ្នែកបន្ថែមនេះ ត្រូវបានបង្កើតឡើងតាម ស្ដង់ដារថ្មីដែលសុវត្ថិភាព ការការពារខ្លាំងក្លា និងមិនងាយបំបែកបានក្នុងកំណែថ្មីនៃ FireFox។ អ្នកនៅតែអាចកំនត់ Firefox ផ្ទាល់ខ្លួនបានជាមួយផ្នែកបន្ថែមបាន តាមវិធីមួយចំនួនតាមដែលអ្នកចង់បាន លុះត្រាតែពួកគេមិនទាន់បំបែកកំណែថ្មីនៃ Firefox។

សំគាល់៖ ចាប់ផ្តើមតាំងពី Firefox ជំនាន់ទី ៥៧ ដែលបានចេញផ្សាយ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ មានតែផ្នែកបន្ថែម ដែលបានបង្កើតជាមួយបច្ចេកវិទ្យាថ្មីនេះប៉ុណ្ណោះ ដែលអាចដំណើរការបាននៅក្នុង Firefox ។ កម្មវិធីបន្ថែមដែលពេញនិយមបំផុតត្រូវបានកែរួចហើយ ដូច្នេះអ្នកប្រើប្រាស់ភាគច្រើន មិនសូវកត់សំគាល់អំពីការផ្លាស់ប្តូរណាមួយឡើយ។

ប្រសិនបើផ្នែកបន្ថែមដែលមិនឆបគ្នាត្រូវបានតំឡើងវានឹងត្រូវបានបង្ហាញនៅក្នុង កម្មវិធីគ្រប់គ្រងកម្មវិធីបន្ថែម។ សូមចុចប៉ូតុងម៉ីនុយ New Fx Menu ហើយជ្រើសយក ផ្នែកបន្ថែម (ឫក៏វាយ about:addons ដែលស្ថិតនៅផ្ទាំងថ្មី) ដើម្បីបើកផ្ទាំងគ្រប់គ្រងកម្មវិធីបន្ថែម។ រាល់ផ្នែកបន្ថែមដែលមិនឆបគ្នា ត្រូវបានដាក់ចូលក្នុងបញ្ជីផ្ទាំង Legacy Extensions។ ពីទីនោះអ្នកគួរតែអាចស្វែងរកការជំនួសដែលបានណែនាំសម្រាប់ Lagcy Extension ណាមួយ។ ផ្នែកបន្ថែម និងត្រូវ បានផ្ដាច់ ដោយគ្មានជម្រើសបើក។ សម្រាប់ពត៌មានបន្ថែម សូមមើលឯ នេះជាការផុសប្លុកកម្មវិធីបន្ថែម